Post News Media ព័ត៌មានជាតិ បុរសម្នាក់ ផឹ...

បុរសម្នាក់ ផឹកស្រវឹងដើរទឹកប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចប្រឡាយទឹក ក្នុងភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ហៀង បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែករាំង(ក)ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានដើរធ្លាក់ក្នុងទឹកប្រឡាយ ដែលនៅក្រោយផ្ទះ ។ លុះបាត់ជនរងគ្រោះយូរ ក្រុមគ្រួសារដើររក ក៏ប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹកស្លាប់បាត់រួច ទៅហើយ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ កម្លាំងជំនាញចុះមកធ្វើការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕