មណ្ឌលគិរីៈ នៅវេលាម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាល ណងឃិលិកនិងកម្លាំង
ប្រជាការពារទើបបានរកឃើញសាកសពក្មេងប្រុស ដែលបាបលិចទឹកបាត់នៅបាតទន្លេ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំនុចកោះខ្សាច់ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនរងគ្រោះទី១ឈ្មោះ គក់ គឹមស្រ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានបាត់ខ្លួនក្នុងទឹកទន្លេ)។
ជនរងគ្រោះទី២ឈ្មោះ ឆាត ស្រីលក្ខ័ អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្ស មានទីលំនៅបច្ចុប្បន្នភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានទូកនាក់នេសាទជួយទាន់)។
បន្ទាប់ពីប្រទះឃើញរហូតមកដល់ម៉ោង ១និង២០នាទីថ្ងៃខែឆ្នាំដដែល ទើបកម្លាំងប៉ុស្តិ៍នគរបាលស្រែសង្គមរួមសហការជាមួយកម្លាំង
ជំនាញកោសល្យវិច្ច័យអធិការស្រុកកោះញែក ធ្វើការពិនិត្យលើដងខ្លួនសាកសព រួចហើយក៏បានសណ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ
លង់ទឹកពិតប្រាកដមែន។
ក្រោយមកកម្លាំងប៉ុស្តិ៍ស្រែសង្គម បានប្រគល់សាកសពឲ្យទៅឈ្មោះ ស្រុន គក់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ
មុខរបរកសិករ និងឈ្មោះ អៀង ជា ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ត្រូវជាអណាព្យាបាលរបស់សព) យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់