ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅមុខសាលារៀនបឋមសិក្សា មា.នក

កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធនិងកូន។

ករណីនេះកើតឡើងនៅម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិមានកកើត ឃុំក្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន អឹម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមេជាងផ្សារដែក ត្រូវបានឆក់ចរន្តអគ្គិសនីស្លាប់ខណៈដែលឡើងផ្សារដែកលើដំបូលផ្ទះឲ្យគេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់