ទ្បាវៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សរាប់រយនាក់ បានបាត់ខ្លួន ខណៈមួយចំនួនបានស្លាប់បង់ជីវិត បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង នៅភាគអាគ្នេយ៍ប្រទេសឡាវ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ហេតុការណ៍នេះ បានកើតឡើងនៅខេត្ត Attapeu កាលពីល្ងាចថ្ងៃច័ន្ទ ដោយទំនប់ខាងលើ ត្រូវបានគេរាយការណ៍ថា បានបញ្ចេញទឹកជន់ជោរ ប្រមាណជា ៥ពាន់លានម៉ែត្រគូប ទៅក្នុងសង្កាត់ San Sai ដោយភ្លាមៗផងដែរ អាជ្ញាធរបានប្រតិបត្តិការបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញ។
ករណីនេះ បានបណ្ដាលឲ្យជាង ១,៣០០ គ្រួសារ ត្រូវបានបាត់បង់លំនៅដ្ឋានរបស់ពួកគេ នៅពេលមានទឹកជំនន់ភ្លាមៗ បានបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៧,០០០ នាក់ នៅក្នុងភូមិចំនួនប្រាំមួយ រួមមាន Yai Thae, Hinlad, Mai, Thasengchan, Tha Hin និង Samong ៕
មតិយោបល់