កណ្តាលៈ កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់លើផ្លូវជាតិ២១A ស្ថិតនៅភូមិព្រែកសំរោង២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សូ ប៊ុង ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរម៉ូតូសណ្តោងរ៉ឺម៉កម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-1593 លុះបើកមកដល់ចំណុចកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HYUNDAI ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-4805 បើកបរដោយឈ្មោះ សឹម ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទិសដៅបញ្ច្រាសគ្នា បានបុកពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក់ស្លាប់នៅនឹងកន្លែង។
មូលហេតុ៖ រថយន្តបង្កម៉ាក HYUNDAI បើកវ៉ាជែងមិនប្រយ័ត្ន។
ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនជនបង្ក និងនាំយកវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសាររៀចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់