រតនគិរីៈ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពសិស្សានុសិស្សដែលកំពុងតែសិក្សាបំប៉ន ថ្នាក់ទី១២ នៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។
ការសិក្សាបំប៉នបន្ថែមនេះ គឺដើម្បីត្រៀមសម្រាប់ប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៦ នាខែសីហា ខាងមុខនេះ។
ដោយមានការឧបត្ថមគាំទ្ររាល់ការចំណាយនានា ពីលោកអភិបាលខេត្ត និងជាប្រធាន សសយក ខេត្ត នៅទូទាំងខេត្តរតនគិរី មានសិស្សទាំងមុខវិជ្ជា វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិតសរុបចំនួន ៤២៥នាក់ ស្រី១៩៦នាក់ ដែលស្ម័គ្រចិត្តរៀនបំប៉ន ក្នុងវិទ្យាល័យទាំង៥ទូទាំងខេត្ត ប្រើប្រាស់គ្រូសរុបចំនួន២៣នាក់ តាមមុខវិទ្យាផ្សេងៗមានដូចជា គណិតវិទ្យា រូបវិទ្យា គិមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ សិក្សានៅរៀលរាល់ថ្ងៃសៅរ៍ អាទិត្យ៕
មតិយោបល់