ភ្នំពេញៈ បុរសសញ្ជាតិកាណាដាម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់នៃសណ្ឋាគារហូមថោន កាលពីម៉ោង៦៖២០នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានចូលស្នាក់នៅក្នុងសណ្ឋាគារនេះបានមួយថ្ងៃ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា សពបុរសនេះ មានឈ្មោះ Bains Vinny អាយុ៤៣ឆ្នាំ សញ្ជាតិកាណាដា មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ QJ៩៧៣០៩៨។ បុរសសញ្ជាតិកាណាដានេះ ចូលមកស្នាក់នៅសណ្ឋាគារហូមថោន ដែលមានទីតាំងលេខ៣៥ ផ្លូវ១៧២ ក្រុម១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបន្ទប់លេខ២០៨ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក ដើម្បីរង់ធ្វើកោសល្យវិច្ច័យពីមន្ទីរពេទ្យ៕
មតិយោបល់