ព័ត៌មានជាតិ

ឡានដឹកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង ព្រលះម៉ូតូ១គ្រឿងលាន់ដូចរន្ទះ ស្លាប់ភ្លាមៗហ្នឹងកន្លែង

ភ្នំពេញ: ករណី​គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគ​ ​បុរស​ម្នាក់​ស្លាប់យ៉ាង​អាណោចអាធ័ម​ ​ខណ:​ជិះ​ម៉ូតូ​បុកគ្នា​ជាមួយ​រថយន្ត​ដឹកស៊ីម៉ងត៍​របស់ក្រុម​ ជីបម៉ុង កាល​ពី​វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៣៨ នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោរ។

ប្រភពព័ត៌មានពីសាក្សី​នៅកន្លែងកើតហេតុ​​​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-5300 បើកបរពីលិចទៅកើតក្នុងល្បឿនលឿន ហើយវ៉ារថយន្តមួយគ្រឿងទៀតពុំចាំម៉ាក ក៏បានជ្រុលចង្កូតទៅបុករថយន្តដឹកស៊ីម៉ងត៍​បស់ក្រុមហ៊ុនជីបម៉ុង ដែលពាក់ស្លាកលេខភ្នំពេញ3D-1307 បើកបរពីកើតទៅលិច បុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលស្លាប់យ៉ាងអណោចអធ័ម។ ចំណែកអ្នកបើកបររថយន្តត្រូវបានកម្លាំង​នគរបាល​​ឃាត់​ខ្លួន បញ្ជូន​មកកាន់​​ប៉ុស្តិ៍នគរបាលរលួស។

សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនខាងលើមានឈ្មោះ សំ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រពើរទ្រម សង្កាត់រលួស ខណ្ឌដង្កោ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ក្រុងបានចុះមកវាស់វែងនៅកន្លែងកើតហេតុ ​សមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន រថយន្តនិងម៉ូតូ រួមទាំង​អ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅកាន់ការិយាលយ័ចរាចរណ៍ជើងគោករាជនីភ្នំ ដើម្បី​ដោះស្រាយនៅពេលក្រោយ៕

មតិយោបល់