ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ បើករថយន្តព្រុសត្រាំទឹកទាំងព្រឹក!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានរថយន្តមួយគ្រឿងម៉ាកព្រុស ពាក់ស្លាកលេខ ភ្នំពេញ2AT1424 បានបោះពួយយ៉ាងលឿនតាមផ្លូវជាតិលេខ៥ ពីកើតទៅលិច ស្រាប់តែមកដល់ចំណុចគីឡូម៉ែត្រលេខ១៣៩.១៤០ នៅក្នុងភូមិថ្កួលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរេចង្កូតហោះរំលងស្រះទឹកមួយទៅធ្លាក់ទឹកនៅស្រះទឹកមួយទៀត។

បើតាមការរៀបរាប់របស់នារីដ៏ស្រស់ស្អាត ដែលជាម្ចាស់រថយន្តបានរៀបរាប់ថាគាត់បានធ្វើដំណើរពីភ្នំពេញទៅខេត្តពោធិ៍សាត់មកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តរបស់គាត់បានរេចង្កូតក្រឡាប់ធ្លាក់ទៅក្នុងទឹកស្រះ តែសំណាងល្អគឺមិនមានគ្រោះគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះជួយគាស់ យកនារីនោះចេញមកក្រៅដោយសុវត្ថិភាព៕

មតិយោបល់