ព័ត៌មានជាតិ

លោក Hiddink អតីតគ្រូ Chelsea និងជម្រើសជាតិហូឡង់ប្រកាសចូលនិវត្ត

បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និងក្រុមជម្រើសជាតិហូឡុង់លោក Guus Hiddink នោះបានប្រកាសចូលនិវត្តហើយពីអាជីពជាគ្រូបង្វឹកក្រោយបានធ្វើការនេះអស់រយ:ពេលជាច្រើនទសវត្ស។

បុរសវ័យ៧៤ឆ្នាំរូបនេះបានប្រកាសអំពីការសម្រេចចិត្តរបស់គាត់នៅក្រោយបរាជ័យនៃការដឹកនាំក្រុមជម្រើសជាតិ Curacao ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកសម្រាប់ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកាតា។

លោក Hiddink បច្ចុប្បន្នជាគ្រូបង្វឹកបណ្តោះអាសន្នជំនួយលោក Patrick Kliuvert ដែលបានដកខ្លួនចេញពេលឆ្លងវិរុសកូវីដបានបញ្ជាក់ថាលោកបានពិភាក្សាជាមួយនឹងប្រធានសហព័ន្ធរួចរាល់កាលពីថ្ងៃម្សិលមិញហើយពួកយើងឈានមកដល់ការសម្រេចចិត្តចុងក្រោយរួមមួយជាមួយគ្នាថាគាត់នឹងមិនបន្តតំណែងនេះទៀតនោះឡើយហើយក៏ដល់ពេលចុងក្រោយនៃអាជីពរបស់គាត់ផងដែរ៕

 

មតិយោបល់