ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាជនជាតិកូរ៉េ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនក្នុងបុរីពិភពថ្មី ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៨ នៅផ្ទះលេខ១០ផ្លូវលេខ១៤ក្រុមទី៦ បូរីពិភពថ្មីភូមិត្រពាំង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
សពខាងលើ ឈ្មោះ KOR NA ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
តាមការបញ្ជាក់ពីឈ្មោះ អ៊ុន សារឹម ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធមិត្តភក្ដិជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះ
មានជំងឺទឹកនោមផ្អែម និងលើសឈាមប្រហែល៥ឆ្នាំហើយ។
ដោយនៅថ្ងៃកើតហេតុ គាត់ទាំងពីរនាក់ប្ដីប្រពន្ធ បានមកសួរសុខទុក្ខ ស្រាប់តែមកដល់ឃើញទ្វារផ្ទះបិទ គាត់បានស្រែកហៅមិនឆ្លើយ ទើបមើលតាមកញ្ចក់ ឃើញ ជនរងគ្រោះចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះស្លាប់បាត់ ហើយខ្លួន ទើបរាយការណ៍ទៅសម្ថកិច្ចភ្លាមៗ ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចចុះមកពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងប្រកដមែន ដោយយកខ្សែលីឡុង ចងជាប់ពីបង្អូចឡៅតឿ ទម្លាក់ខ្លួនមកក្រោម។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់ទុកនៅមន្ទីពេទ្យរុស្សី ៕
មតិយោបល់