ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ជិះបុករថយន្តចតចោលនៅលើទ្រូងផ្លូវ ស្លាប់ និងរបួសធ្ងន់ ៣នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ១២និង១០នាថ្ងៃអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូ បុករថយន្តចតនៅលើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-0091 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បានគេចខ្លួនបាត់ ចំណែកម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1J-2194 បើកបរដោយឈ្មោះ ញឹបហៀប ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរជាមួយចំនួន២នាក់៖

– ទី១- ឈ្មោះ ខេង ហួយ ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ (របួសធ្ងន់ បាក់កដៃស្តាំ)។
– និង២- ឈ្មោះ ខេង.ប៉ាន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ បែកថ្ងាស់ សន្លប់ ) ។

វត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែករថយន្តរក្សាទុក នៅកន្លែងកើតហេតុ (ខូច) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុជាបឋមបង្កឡើង ដោយរថយន្តចតលើទ្រូងផ្លូវ គ្មានដាក់សញ្ញា និងគ្មានភ្លើងបំភ្លឺ រួមផ្សំនិងអ្នកបើកបរម៉ូតូ ជិះល្បឿនលឿន៕

មតិយោបល់