ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោកអធិការស្រុកទ្រាំង ជួយមើលភូមិស្វាយអំពារ ល្បែងស៊ីសងចាក់កន្ទុយលេខក៏សម្បូរដែរ ចំណែកចុះបង្ក្រាបសៃង្វៀនជល់មាន់ចាប់បានតែទ្រុង មនុស្សរត់បាត់អស់…

តាកែវ: នៅព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំងដឹកនាំដោយលោក ផាន ផល បានចុះបង្ក្រាបល្បែងជល់មាន់នៅទីតាំងក្នុងព្រៃលើទួលចម្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៣០០ម៉ែត្រ ភូមិស្រែវង់ ឃុំអង្គខ្នុរ ដោយភូមិសាស្រ្តលំបាក នៅពេលកម្លាំងចុះទៅដល់អ្នកលេងបានរត់គេចខ្លួនអស់បន្សល់ទុកមាន់ចំនួន ៤ក្បាល ស៊ុម ៤ចំណែក ទីតាំងសៃង្វៀនបានដុតបំផ្លាញនៅហ្នឹងកន្លែង។

សូមបញ្ជាក់៖ ករណីខាងលើពលរដ្ឋមានចម្ងល់ថា មូលហេតុអ្វីបានជាអាជ្ញាធរ និងសមត្ថកិច្ចស្រុកទ្រាំង ខេត្តតាកែវ ចុះបង្រ្កាបសៃង្វៀនជល់មាន់ចាប់មនុស្សមិនបានហាក់បីដូចជា ឲ្យអ្នកលេងដឹងខ្លួនមុន រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែទ្រុងមាន់ ហើយមន្ត្រីនាំគ្នាថតធ្វើរបាយការណ៍ជូនថ្នាក់លើ គ្រាន់តែល្អមើល បិទតែមួយរយ:ហើយក៏បើកវិញដដែល ធ្វើឲ្យពលរដ្ឋអស់ជំនឿ។

ទន្ទឹមនឹងនេះ ពលរដ្ឋសំណូមពរទៅលោកអធិការនគរបាលស្រុកទ្រាំង ជួយមើលល្បែងស៊ីសងចាក់កន្ទុយលេខក៏សម្បូរដែរ ក្នុងភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មិនដែលឃើញអាជ្ញាធរណា ចុះបង្ក្រាបទេ ឃើញលេងយ៉ាងរលូន បើមិនជួយទប់ស្កាត់ទេ វាអាចឈានដល់ការទាស់ទែងគ្នាកើតទៅជាអំពើហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ តើភូមិឃុំមានសុវត្ថិភាពត្រង់ណាទៅ? ពលរដ្ឋក្នុងភូមិស្វាយអំពារសង្ឃឹមថា លោកអធិការ មិនបណ្ដែតបណ្ដោយឲ្យមានទេ បើអញ្ចឹងពលរដ្ឋនិងរិះគន់ ទៅលើអាជ្ញាធរគ្មានសមត្ថភាពទប់ស្កាត់ពីបញ្ហាខាងលើនេះបាន។

ក្រុមការងារសារព័ត៌មាន Post News និងតាមដានព័ត៌មាននេះបន្តទៀត៕

មតិយោបល់