ព័ត៌មានអន្តរជាតិ

ការរាប់សន្លឹកឆ្នោត កំពុងស្ថិតក្នុងដំណើរការបោះឆ្នោត នៅហ្ស៊ីមបាវ៉េ

ហ្ស៊ីមបាវ៉េៈ ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមនៅក្នុងការបោះឆ្នោត ជាលើកដំបូងរបស់ប្រទេសហ្ស៊ីមបាវ៉េ ចាប់តាំងពីអតីតប្រធានាធិបតីលោក Robert Mugabe ដែលកាន់អំណាចយូរជាងគេបំផុតក្នុងប្រទេសមួយនេះ ត្រូវបានគេទម្លាក់ចេញពីតំណែង កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

មន្រ្តីកាលរិយាល័យបោះឆ្នោត បាននិយាយថា ចំនួនអ្នកទៅចូលរួមបោះឆ្នោត នៅថ្ងៃច័ន្ទនេះ មានអត្រាជាមធ្យម ៧៥ ភាគរយ។

ដោយលោកស្រី Priscilla Chigumba ប្រធានគណៈកម្មការបោះឆ្នោត បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានី Harare ថា៖ «ទស្សនៈរបស់យើង គឺថាតួលេខអ្នកទៅបោះឆ្នោតមានអត្រាខ្ពស់ ដែលបានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត ក៏ដូចជាការផ្សព្វផ្សាយជាសាធារណៈ»។

ក្នុងនោះលោកស្រី បានបញ្ជាក់ថា មានមនុស្សជាងប្រាំលាននាក់ បានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិនេះ៕

មតិយោបល់