ក្រចេះ: បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពឲ្យដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ខន ចាន់ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមសម្តីស្ត្រីជាម្ដាយបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១អាធ្រាត្រ កូនរបស់គាត់បានចុះពីលើផ្ទះ ហើយប្រាប់ថា ចុះទៅបទជើង នៅពេលដែលបាត់យូរ គាត់ក៏ចុះទៅតាម ស្រាប់តែឃើញកូនចងកនៅដើមអំពិលខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ដោយពុំដឹងពីមូលហេតុ តែគាត់បានបញ្ជាក់ថា កូនរបស់គាត់ពុំដែលមានវិបាត់អ្វីទេ។
ក្រោយកើតហេតុ នគបាលប៉ុសិ៍បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា បុរសនោះស្លាប់ដោយសាចងកមែន ប៉ុន្តែប្រភពពីពលរដ្ឋនៅក្បែរនោះ បាននិយាយតៗគ្នាថា បុរសដែលស្លាប់នេះ សង្ស័យបែកថ្នាំ ព្រោះកន្លងមក គេធ្លាប់ប្រើប្រាស់ថ្នាំជាញឹកញាប់៕
មតិយោបល់