នារីម្នាក់តូចចិត្តរឿងគ្រួសារ ដេញចេញពីផ្ទះ សម្រេចចិត្តជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានករណីនារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ស្ថិតចំណុចលើស្ពានច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើមានឈ្មោះ ភី សារ៉ា ភេទស្រី អាយុ ២៥ឆ្នាំ មានប្តីនិងកូន១ រស់នៅខេត្តព្រៃវែង។

មូលហេតុ៖ តូចចិត្តរឿងគ្រួសារដេញចេញពីផ្ទះ។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 1L- 7457 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុ លើស្ពានច្បារអំពៅ នាងទុកម៉ូតូចោលរួចរត់ឡើងលើបង្កាន់ដៃស្ពាន បម្រុងលោតចុះ ខណៈនោះក៏បុរសម្នាក់ជិះម៉ូតូមក ពីក្រោយឃើញសភាពដូចនេះ ក៏បានទុកម៉ូតូចោលស្ទុះរត់ទៅចាប់ ទម្លាក់ចុះមកក្រោមវិញ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *