ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់!..

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌឫស្សីកែវ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់និងថ្នាំញៀន២២កញ្ចប់រួមទាំងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និ៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងឌាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។

ចំពោះវត្ថុតាងដកហូតមាន ក្រាមព៌ណសរថ្លាចំនួន ២២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់