(ភ្នំពេញ): ទូក១០គូរ បានចាប់ផ្តើមបើកការប្រណាំងគ្នា នៅជាយក្រុងភ្នំពេញ រសៀលថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំវក ឆ្នាំ២០១៦ ក្នុងរយះពេល៣ថ្ងៃ ។
នៅវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី១៤មេសាអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ និងព្រះចៅអធិការវត្តភ្នៀតសម្លី បានអញ្ជើញជាធិបតីក្នុងពិធីប្រណាំងទូកងខ្នាតតូច ហៅទូកផ្កាចារ ស្ថិតនៅក្នុងវត្តភ្នៀតសម្លី ភូមិស្វាយសង្កាត់ស្នោ ខណ្ឌពោធិ៍សែនជយ័ ។
អាជា្ញធបាននិយាយថា ទូកទាំងអស់មាន២០ទូក ស្មើ១០គូរ ហើយអុំរយះពេល៣ថ្ងៃ ។ ក្នុងឱកាសនោះលោក អភិបាលខណ្ឌ បានជួយឧបត្ថម្ភដល់ទូកទាំង២០ទូក ដោយក្នុង១ទូក ទទួលបាន១០ មឺុន រៀល និងជូនគណៈកម្មការ៤០មឺុនរៀល។
មតិយោបល់