ព័ត៌មានជាតិ

ក្រុមក្មេងទំនើងចំនួន ០៩នាក់ ត្រូវសមត្ថកិច្ចឃាត់ ករណីបង្កភាពអនាធិបតេយ្យ ក្នុងសង្គម

តាកែវៈ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានសម្របសម្រួលពីរលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាបករណីក្រុមក្មេងទំនើង បង្កភាពអនាធិបតេយ្យ ក្នុងសង្គម កាលពីវេលាម៉ោង ៨ និង២០ នាទីថ្ងៃសុក្រ ទី១០ខែ មេសា ឆ្នាំ២០២០កន្លងទៅ។

ជាទល្ធផលឃាត់ខ្លួនបាន ក្រុមក្មេងទំនើងចំនួន ០៩នាក់ នៅចំណុចសួនច្បារមុខសាកលវិទ្យាល័យបៀលបា្រយ ស្ថិតនៅភូមិ០២ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងបាននាំមកប៉ុស្តិ៍ ធ្វើការអប់រំណែនាំ និងឱ្យអាណាព្យាបាល ធ្វើលិខិតធានាយកកូនវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់