ព័ត៌មានជាតិ

Update : ស្នងការថា គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានព្រែកតាមា៉ក់ ស្លាប់២នាក់របួស៤នាក់

(កណ្តាល)៖ ស្នងការនគរបាល ខេត្តកណ្តាល លោក ឧត្តមសេនីយ៍ អា៊វ ចំរើន បានប្រាប់ Post News ថា នៅក្នុុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានព្រែកតាមា៉ក់ ថ្ងៃមុិញនេះ ស្លាប់២នាក់របួស៤នាក់ ។
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង៣ៈ៤០នាទីរសៀល ថ្ងៃទី១៤មេសា ២០១៦នៅចំណុចលើស្ពានមិត្តភាពកម្ពុជា ចិន ក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កឡើងដោយរថយន្តម៉ាក Montero ពណ៍ ទឺកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2C-7240 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)បានបើកបរក្នុងទិសដៅពីកើតទៅលិច បានបុករះមូតូចំនួន3គ្រឿង 1.ម៉ូតូម៉ាកHonda Dream C125ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1Fi.0814បើកបរដោយឈ្មោះ ឈៀក វណ្ណះ ភេទប្រុស អាយុ27ឆ្នាំនៅភូមិ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកក៍បុកម៉ូតូម៉ាក Honda Msxពណ៌ សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1Fb-1966 អ្នកបើកបរមិនស្គាល់ឈ្មោះ ស្លាប់និងអ្នករួមដំណើម្នាក់សន្លប់ រួចហើយរថយន្តខាងលើ បានបុកម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅ ១គ្រេឿងទៀត ពាក់ស្លាកលេខ ភ្នពេញ1U-7737 អ្នកបើកបរមិនស្គាល់ឈ្មោះ ។
ជនរងគ្រោះ០៦នាក់ ស្លាប់២នាក់ប្រុស របួស៤នាក់ស្រី២នាក់ បញ្ជូនទៅមន្ទីពេទ្យ ។

1/ឈ្មោះ សា រី ភេទ ប្រុស អាយុ៤០ឆ្នាំ នៅភូមិ ព្រែកតាល្ពៅឃុំដើមមានក្រុងតាខ្មៅស្លាប់ រួមដំណើ2នាក់ ឈ្មោះម៉ាត់ ណំ ភេទស្រី អាយុ៥៦ឆ្នាំ និងឈ្មោះ អេ រ៉ូហ្សា អាយុ២៩ឆ្នាំ នៅភូមិជាមួយគ្នា។ 2/ឈ្មោះយី ខាវ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិតាព្រែកតា បេះឃុំព្រែកតាបេះស្រុកស្រីសន្ធរខេត្តកំពង់ចាមស្លាប់ រួមដំណើរម្នាក់។ 
វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុក ៕
បើតាមរបាយការណ៍របស់នគរបាលបានបង្ហាញថា គិតចាប់ពីម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១៨ៈ០០រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៣ករណី៖ 1/ស្រុកកណ្តាលស្ទឹង (០២ករណី)

+រវាងម៉ូតូ+រថយន្តតូច (ផ្លូវលេខ៣៤)-របួស ០១នាក់(ប្រុស)

-មូលហេតុ មិនប្រកាន់ស្តាំ និង គ្រោះថ្នាក់រវាងរថយន្តតូច+រថភ្លើង (លើផ្លូវរថភ្លើងចំណុចឃុំត្បែង)-របួស ០៦(ស្រី ០២នាក់)-មូលហេតុ មិនគោរពសិទ្ធិអាទិភាព

2/ស្រុកខ្សាច់កណ្តាល (លើស្ពានព្រែកតាមាក់)

+រវាងរថយន្ត+ម៉ូតូ៣គ្រឿង-ស្លាប់ ០២នាក់(ប្រុស)

-របួស ០៣នាក់(ស្រី០១នាក់)-មូលហេតុ ប្រជែង ។

   
    
    
  
    
    
    
  
   

មតិយោបល់