ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធត្រូវរថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា បុកបណ្តាលឲ្យរបួស

ព្រៃវែង: យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធត្រូវរថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនកម្ពុជា បុកបណ្តាលឲ្យរងរបួស។ ករណីនេះកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ នៅចំណុចភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅលើផ្លូវជាតិលេខ១ មានរថយន្តកូរ៉េ ដឹកស្រាបៀរកម្ពុជាមកលក់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-1927 បើកបរដោយជនមិនស្គាល់ឈ្មោះ (ដោយបានគេចខ្លួនបាត់) មកដល់ចំណុចខាងលើ បានបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1662 បើកបរដោយឈ្មោះ វេង សាបុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បានឌុបប្រពន្ធ ឡុងបុត ឈាងម៉ៃ អាយុ២៤ឆ្នាំ បណ្តាលឲ្យអ្នកបើកម៉ូតូ និងប្រពន្ធអ្នករួមដំណើររងរបួស។

ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យគ្លីនិចល្វា រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង៕

មតិយោបល់