ព័ត៌មានជាតិ

រថយន្តព្រុស និងម៉ូតូ ពន្លះគ្នាពេញទំហឹង ខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តម៉ាកព្រុស និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា គេចមិនទាន់បុកគ្នា រងការខូចខាតទាំសងខាងអ្នកជិះម៉ូតូរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK 8772 ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-5286។

អ្នកបើកម៉ូតូនិងរថយន្តខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកយឺតៗទិសដៅពីត្បូងទៅជើងតាមផ្លូវ៥៩៨ ខណ:នោះក៏ស្រាប់តែមានម៉ូតូខាងលើបើកយឺតៗតាមផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង គេចគ្នាមិនផុតក៏បុកគ្នាតែម្តងបណ្តាលឲ្យឆ្កូតរលាត់ថ្នាំមុខផ្នែកខាងឆ្វេង។ រីឯម៉ូតូខូចខាតបន្តិចបន្តួចនិងអ្នកជិះម៉ូតូរបួសស្រាល។

ក្រោយកើតហេតុភាគីទាំសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុភាគីខាងរថយន្តជួយចេញថ្លៃជួសជុលម៉ូតូចំនួន៨០ដុល្លារ៕

មតិយោបល់