ព័ត៌មានជាតិ

ចាប់ទណ្ឌិត សោម ឯក បញ្ចូលគុកវិញ ក្រោយរត់គេចខ្លួនបានជាងកន្លះខែ

ភ្នំពេញៈ យោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា ទណ្ឌិតឈ្មោះ សោម ឯក ហៅ ជា គឹមហ៊ួន ដែលបានលួចរត់គេចខ្លួនពីមន្ទីរពេទ្យខ្មែរ-សូវៀត កាលពីម៉ោង១១យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ត្រូវបានកម្លាំសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា ទណ្ឌិតឈ្មោះ សោម ឯក ហៅ ជា គឹមហ៊ួន ជាយោធាបម្រើការងារនៅក្នុងក្រសួងការពារជាតិនៅអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ២០០៣។ ទណ្ឌិតឈ្មោះ សោម ឯក កាលពីឆ្នាំ២០១១ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៤៦ឆ្នាំ ពីបទ បង្កើតចលនាកងទ័ពក្បាលខ្លាដោយខុសច្បាប់ និងពីបទបំផ្ទុះគ្រាប់ ធ្វើភារវកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩៕

photo_2016-10-26_14-36-41លួចរត់ពីគុក

មតិយោបល់