ព្រៃវែងៈ តាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច កាលពីវេលាម៉ោងជាង៨ ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊ាំយ៉ុងដឹកដំឡូង មួយគ្រឿង បានបើកទៅប៉ះជាមួយនឹងរថយន្តដឹកស្រូវ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ ត្រូវបានគេដឹងថា រថយន្តស៊ាំយ៉ុងដឹកដំឡូង ពាក់ស្លាកលេខ កំពង់ចាម 2A- 5970 ចំណែករថយន្តដឹកស្រូវមិនទាន់ស្គាល់ស្លាកលេខនោះទេ ។
ក្នុងនោះដែរ ក៏បានបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់ ស្លាប់ជាបន្តបន្ទាប់ ក្នុងនោះមានប្រុសចំនួន២នាក់ ស្រី៣នាក់ និងបានបណ្តាលឲ្យមនុស្សចំនួន៧នាក់ទៀតរងរបួសធ្ងន់និងស្រាល ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
https://youtu.be/2FKeOUllR7U
មតិយោបល់