ព័ត៌មានកីឡា

Real បរាជ័យក្រោមថ្វីជើង Man Utd ខណៈ Barca បន្តចាញ់ Roma

ក្រុយក្សអេស្ប៉ាញទាំង២ Real Madrid និង Barcelona បានរងបរាជ័យក្រោម​ថ្វីជើងគូប្រកួតរបស់ពួកគេ ក្នុងការប្រកួតពានរង្វាន់ International Champion Cup ។

ក្នុងនោះដែរ ក្រុមជើងឯកអឺរ៉ុប Real Madrid ត្រូវបរាជ័យក្រោមថ្វីជើងក្រុម បិសាចក្រហម Manchester United ដោយលទ្ធផល ២-១ ខណ:កីឡាករឆ្នើមៗរបស់ ក្លិបយក្សមួយនេះ ប្រឹងប្រែងអស់ហើយ តែមិនអាចទម្លាយសំណាញ់ទី Man Utd បានលើសពី១ គ្រាប់ ហើយភ្លាត់ខ្លួនឯង​ដល់ទៅ ២គ្រាប់។ ចំណែកក្រុមជើងឯក​ Laliga របស់អេស្ប៉ាញ Barcelona វិញ នៅតែមិនអាចធ្វើស៊ី Roma បានដដែល ដោយចាញ់យ៉ាងចាស់ដៃ ៤-២ ក្នយងការប្រកួតនេះ។ ថ្វីបើដក់យុវជនលេងច្រើនមែន តែ Barcelona មានបំណងចង់សងសឹក Roma ដែលទម្លាក់ពួកគេ នៅ Champion League វគ្គ ៨ក្រុមកាលពីប៉ុន្មានខែមុន តែនៅតែមិនអាចធ្វើបានដដែល។

ដូច្នេះហើយ ក្នុងថ្ងៃតែមួយ ក្រុមយក្សអេស្ប៉ាញទាំង២ Real Madrid និង Barcelona បរាជ័យក្នយងពានរង្វាន់ International Champion Cup ដូចគ្នា ពោល Real Madrid ចាញ់ Man Utd ២-១ ចំណែក Barcelona វិញ​ចាញ់ Roma ៤-២ ។

https://www.youtube.com/watch?v=PYdvR2CpSQc

https://www.youtube.com/watch?v=wgdI-GrE6m4

មតិយោបល់