ព័ត៌មានជាតិ

Update៖ ត្រឹមតែជាង១ម៉ោង អគ្គិភ័យលេបត្របាក់ផ្ទះអស់១៥ខ្នង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ: ផ្ទះរបស់ប្រជាពលរដ្ឋជាង១៥ខ្នង បានឆេះខ្ទេចគ្មានសល់ដោយសារគ្រោះអគ្គិភ័យ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យដ៏គ្រោះថ្នាក់នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អស់ជាង២០គ្រឿង ដើម្បីបាញ់ពន្លត់តែ តែមូលហេតុនោះនៅមិនទាន់ដឹងនៅឡើយទេ។

តាមការបកស្រាយពីប្រជាពលរដ្ឋដែរស់នៅទីនោះបានបញ្ជាក់ដែរថា អគ្គិភ័យនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋ ណាម្នាក់នោះទេ គ្រាន់តែបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលមានតម្លៃ តែមិនទាន់ដឹងពីទំហំ នៃការខូចខាតនោះទេ ខណ:អាជ្ញាធរ និងសមត្ថកិច្ចកំពុងធ្វើរបាយការណ៍បន្តទៀត។

សូមបញ្ជាក់ផងដែរថាអគ្គីភយ័ខាងលើនេះគឺមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេ៕

មតិយោបល់