សៀមរាបៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីជនបរទេសម្នាក់ដេកស្លាប់ នៅភូមិគ្រឹះណេតឈប៊ូទិករ៉េស៊ីដិន នៅក្រុមទី១ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ MCCRANN JAKE BENJAMIN ភេទ ប្រុស កើតឆ្នាំ ១៩៧៥ ជនជាតិ អូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPA១៤០៩០៩៩ ជាភ្ញៀវទេសចរណ៍ ចូលមកស្នាក់នៅបន្ទប់លេខ១ ភូមិគ្រឹះខាងលើកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨។
តាមការបំភ្លឺបុគ្គលិកភូមិគ្រឹះបានឲ្យដឹងថា នាវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ ដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ ខ្លួនក៏បានដើរទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយតប ដោយមានការសង្ស័យខ្លួនក៏បាននាំគ្នាគាស់ទ្វារបន្ទប់ចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែក្នុងបន្ទប់តែម្តង ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គ។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕
មតិយោបល់