ព័ត៌មានជាតិ

របួសធ្ងន់ ៥ នាក់ករណីចរាចរណ៍ម៉ូតូ២គ្រឿងពន្លះគ្នា

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១២ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។ សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង ខាងលើមាន ម៉ូតូម៉ាកហុងដា សេ ១២៥ សេរី ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 W 7449 មានកញ្ចក់ បើកបរមានទិសដៅពី ត្បូង ទៅ ជើង ( ជ្រៃធំ តាខ្មៅ ) បើកបរដោយឈ្មោះ វៃ.សារ៉ូត ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កសិករ ( អត់ពាក់មួកសុវត្តិភាព ) មានទីលំនៅភូមិ ថ្មី ឃុំ ឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រងរបួស ស្រាល ទៅព្យាបាលនៅផ្ទះ មានឌុបអ្នករួមដំណើរ ១ នាក់ ឈ្មោះ វៃ.ស្រី លក្ខ័ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា ( ត្រូវជាបងបង្កើត ) មានពាក់មួកសុវត្តិភាព រងរបួស ស្រាល ទៅសំរាកព្យាបាលនៅផ្ទះ ។ បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ ៥០ គុបជ្រុង ពណ៌ ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 1 L 6241 អត់កញ្ចក់ បើកបរមានទិសដៅពី ត្បូង ទៅ ជើង ស្របទិសគ្នា រួចបត់ឆេ្វង ឆ្លងផ្លូវពីកើត ទៅ លិច បើកបរដោយឈ្មោះ សូត.អាន ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុ អត់ពាក់មួកសុវត្តិភាព រងរបួស ធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មានឌុបអ្នករួមដំណើរ ២ នាក់ ទី ១-ឈ្មោះ ផល.សុជាតិតា ភេទស្រី អាយុ ៦ ឆ្នាំ ត្រូវជាកូន អត់ពាក់មួកសុវត្តិភាព រងរបួស ធ្ងន់ បាក់ជើងឆ្វេង កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ទី ២-ឈ្មោះ ស្រ៊ុន.ឆាយ ភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរ កសិករ អត់ពាក់មួកសុវត្តិភាព ត្រូវជាកូន រងរបួស ស្រាល កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។
ការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូ គុបជ្រុង សេ ៥០ ពាក់ស្លាកលេខ កណ្ដាល 1 L 6241 បើកបត់ឆ្វេង ឆ្លងផ្លូវ មិនផ្ដល់សញ្ញា មិនមើល មុខ ក្រោយ មិនគោរពសិទ្ធិអាទិភាព ចំណែកអ្នកបើកបរម៉ូតូ ហុងដា សេ ១២៥ ពាក់ស្លាកលេខ កណ្ដាល 1 W 7449 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់