ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀននិងគ្រាប់កាំភ្លើងមួយចំនួន!..

កំពង់ស្ពឺ: ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភំ្នស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ដោយមានការសម្របសម្រួល ពីលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រ ។

ក្នុងកម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នី វ៉ិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដោយដកហូតវត្ថុតាង សម្ភារ:រួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀន១,ថ្នាំម៉ាទឹកកក២កញ្ចប់ស្មើ៣៦.៣១ ក្រាម,ដបជក់ថ្នាំ០១ .គ្រាប់កាំភ្លើងចំនួន២៦ គ្រាប់,កំប៉ុងបាញ់ហ្គាស១.ស្លាកលេខម៉ូតូ ០១,ដែកកេស ចំនួន៩,ទុយោចំនួន១ថង់,កន្ត្រៃ១,កូនសៀវភៅ១ ប៊ិច១ដើម ,ទូរស័ព្ទ១គ្រឿង.ម៉ូតូចំនួន២គ្រឿង,ថង់ច្រកថ្នាំចំនួន ៦៤០ថង់ .អាកូម១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ នឹងវត្តុតាង បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់