ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាម សង្ស័យជិះម៉ូតូបុកគូទឡានហើយដួលបោកក្បាល!…

ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមម្នាក់ឯងយ៉ាងអាណោចអាធ័ម នៅលើផ្លូវលីយ៉ុងផាត់ បន្ទាប់ពីដួលបោកក្បាលដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុកគូទរថយន្តខណៈមេឃកំពុងភ្លៀងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលីយ៉ុងផាត់ ភូមិបាក់ខែងលើ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DL 0039។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មេឃកំពុងភ្លៀងខ្លាំង ពេលរាំងភ្លៀងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលីយ៉ុងផាត់ ដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុកគូទឡានដួលស្លាប់ហើយឡានទៅបាត់តែម្តង ព្រោះគេឃើញមានដែកអក្សរវេប្រហែលកន្លះម៉ែត្រនៅពីក្រោមម៉ូតូ ហើយម៉ូតូបែកក្បាំងម្ខាង ចំណែកជនរងគ្រោះដួលបោកក្បាល។

ជនរងគ្រោះត្រូវបានគេស្គាល់តាមរយៈអត្តសញ្ញាណប័ណ្ណ ឈ្មោះសាំង សាធ ភេទប្រុសអាយុ៦៩ឆ្នាំ រស់នៅផ្ទះលេខ១៥១ភូមិបឹងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

ក្រោយពេលកើតហេតុជនរងគ្រោះ និងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់