ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម៉ែត្រ គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។
សូមបញ្ជាក់ជូនថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧០ ម៉ែត្រ៕
មតិយោបល់