ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូសង់ របួសធ្ងន់ម្នាក់នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រ០-១ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A.1501បើកបរពីជើងបត់ទៅកើត បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ តាកែវ 1G.6534 បើកបរដោយបុរសម្នាក់ ឌុបប្រពន្ធនិងកូន បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ចំណែកវត្ថុតាងទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់