ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបRANGE ROVER ស្លាកលេខ ភ្នំពេញ 2AA-7676 ជាមួយរថយន្តបែនដឹកដី ខូចខាតទាំងព្រឹក!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ស្លាកលេខ ភ្នំពេញ 2AA-7676 ជាមួយរថយន្តបែនដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0228 បណ្តាលឲ្យរងការខូចខាតទាំងព្រឹកព្រលឹម ។​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែគ្មានអ្នកណារងរបួសនោះទេ ៕

មតិយោបល់