ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ ISIS ជាង ១៥០ នាក់ ចុះចាញ់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារដ៏ខ្លាំងក្លា

អាហ្វហ្គានីស្ថានៈ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ISIS ជាង ១៥០ នាក់ បានសម្រេចចិត្តចុះចាញ់ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លារបស់ពួកតាលីបង់ នៅភាគខាងជើងខេត្ត Jawzjan។ នេះបើយោងតាមសារព័ត៌មាន newsweek ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

មេបញ្ជាការប្រចាំខេត្ត Jawzjan លោក Mohammad Jawzjani បានប្រាប់កាសែត Stars and Stripes ថា មនុស្សទាំងនេះ ត្រូវបានហ៊ុំព័ទ្ធដោយពួកតាលី អស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្តែកាលពីយប់មិញ ពួកគេបានរត់ចេញពីជួរ ហើយមកប្រកាសចុះចាញ់កងកម្លាំងរដ្ឋាភិបាលតែម្ដង។

ក្នុងនោះលោកបានបន្ថែមថា ពួកគេជាក្រុមសកម្មប្រយុទ្ធ ISIS ចុងក្រោយ ដែលមានទីតាំងនៅភាគខាងជើងខេត្ត Jawzjan ហើយឥទ្បូវនេះ ក្រុមជ្រុលនិយម Daesh ត្រូវបានគេបោសសម្អាតអស់ហើយ នៅភាគខាងជើងខេត្តនេះ៕

មតិយោបល់