ព័ត៌មានជាតិ

សង់ C125 ឆ្លងផ្លូវមិនប្រយ័ត្ន PULSARមកដល់បុកគ្នាប្រាវ ស្លាប់ ១ម្នាក់ , របួសធ្ងន់ម្នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូសង់ C125មួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ម៉ាក PULSARដែលបើកក្នុងល្បឿនលឿន បុក បណ្តាលអ្នកបើកបរម៉ូតូសង់ C125 ស្លាប់នៅកន្លែងកើតហេតុ ចំណែកម្ខាងទៀត រងរបួសធ្ងន់។

កេីតហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង២០នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ ត្រពាំងពេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ផ្លូវជាតិលេខ៤។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក PULSARពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 FW. 5003 អ្នកបេីកបរដោយឈ្មោះ ញឹម សុវណ្ណមុនី ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅណងស្រាយ ឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ និស្សិត បានបេីកមកពីទិសខាងលិចទៅកើត (ក្រុងព្រះសីហនុ.ភ្នំពេញ) លុះដល់ចំណុចខាងលើបានបុកម៉ូតូ ០១គ្រឿងម៉ាកហុងដាC 125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AV-9707 បេីកបរដោយឈ្មោះចឹក មាន ភេទប្រុសអាយុ ៥៤ ឆ្នាំ ( ស្លាប់នៅកន្លែងកេីតហេតុ)ស្នាក់នៅភូមិត្រពាំងភូមិ ឃំុពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ម៉ូតូ C125 ឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរPULSARក្នុងល្បឿលឿនក្នុងទីប្រជុំជន។ ចំពោះសាកសព កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី។ ចំណែកមធ្យោបាយជំនាញយកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល ហើយ ករណីនេះកម្លាំងជំនាញបានវាស់វែងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់