ព័ត៌មានជាតិ

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៨៧១នាក់ ក្នុងពេលមួយថ្ងៃ

 

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះថា អ្នកឆ្លងជំងឺនេះសរុប ១,៨៧១នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៨៧១នាក់ខាងលើនេះ មានតែ ០៧នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ខណៈ ៦៨៩នាក់ត្រូវបានរាយការណ៍ ចេញពីទីក្រុងបាងកក។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីឆ្លងសរុប ៦៣,៥៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៨៨នាក់ និងជាសះស្បើយឡើងវិញ ៣៥,៣៩៤ ខណៈអ្នកជំងឺរហូតដល់ ២៧,៩៨៨នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ជាង ១,៣៤៤,០០០ដូសហើយ៕

Bangkok Post៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់