ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក្នុងពេលចុះបង្ក្រាបទីតាំងជល់មាន់ នៅសង្កាត់ចោមចៅ នោះ គឺត្រឹមតែចាប់សត្វមាន់បាន ០៥ក្បាល និងម៉ូតូ០៥គ្រឿងតែប៉ុណ្ណោះ។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង៣០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅទីតាំងក្នុងភូមិ ភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំការចុះបង្រ្កាបនេះ បានបង្ហាញការងឿងឆ្ងល់ថា ប្រតិបត្តិការចុះបង្រ្កាបនេះ ក្រុមអ្នកលេងល្បែងទាំងនោះ ហាក់ដូចដឹងជាមុន បានជានាំគ្នាដាក់មេប្រូចអស់ គឺសល់តែម៉ូតូ ០៥គ្រឿង និងសត្វមាន់ ០៥ក្បាល។
បច្ចុប្បន្នវត្ថុតាងទាំងមាន់ និងម៉ូតូ គឺកំពុងរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់