កណ្តាលៈ ថ្ងៃសុក្រ ០៧រោច ខែទុតិយាសាឍ ឆ្នាំច ព.ស២៥៦២ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងកង់នឹងរថយន្ត បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ កាលពីវេលាម៉ោង១និង១៤នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវលំ ភូមិព្រែកផ្ដៅ ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។
បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7049 នៅលើរថយន្តមានជនសង្ស័យម្នាក់ឈ្មោះ ស ឡា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិម្រេញ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលរត់ចេញពីរថយន្ត។ ធ្វើដំណើរត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកកៀរកង់ដែលជិះដោយឈ្មោះ ស្រស់ ម៉េងស្រ៊ឺ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិព្រែកផ្ដៅ ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ថាល ធ្វើដំណើរពីត្បូងទៅជើង (ស្របទិសគ្នា)បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ ដោយរថយន្តធ្វើដំណើរពីត្បូងទៅជើង ហើយបានមកកៀរកង់ដែលធ្វើដំណើរស្របទិស។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ចំណែកសព ជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យឈ្មោះស ឡា បានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីសាកសួរ សេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបរថយន្តខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់