ភ្នំពេញៈ ពិតជាគួឲ្យអាសូរនិងសោកស្តាយណាស់ បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្តដឹកឫស្សីចំ.កប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៨នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចខាងត្បូងប៉ុស្តិ៍បាក់ខែងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ផាត់ សុខលីន អាយុ២៨ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1F 1857។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គោយន្តដែលដឹកឫស្សីពេញនិងម៉ូតូបានបើកតាមបណ្តោយផ្លូវជាតិលេខ៦អា ស្របទិសគ្នាពីត្បូងទៅជើង ដោយគោយន្តបើកខាងមុខម៉ូតូបើកខាងក្រោយ ខណៈដែលមកដល់ចំណុចកើតហេតុម៉ូតូ បានបុកចូលពីក្រោយឫស្សីដែលនៅលើគោយន្ត បណ្តាលឲ្យឫស្សីមុត.កប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចស្រាវជ្រាវទាក់ទងសាច់ញាតិនិងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=bXkJHDTmjAY
មតិយោបល់