ព័ត៌មានជាតិ

ជនប្រើប្រាស់សារធាតុញៀន ក្លែងខ្លួនធ្វើជាព្រះសង្ឃ ដើររៃអង្គាសបច្ច័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី មានករណីជនប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្លែងខ្លួនជាព្រះសង្ឃដើររៃអង្គាសបច្ច័យពីប្រជាពលរដ្ឋ
នៅត្រង់ចំណុចផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ស្រេង ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ ទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី កម្លាំងធម្មការនៃសាលាខណ្ឌដង្កោ មានការសង្ស័យលើព្រះសង្ឃមួយអង្គ ដែលបានដើររៃអង្គាស នៅត្រង់ចំណុចផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានហៅមកធ្វើការសាកសួរ និងឲ្យកម្លាំងប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) ហើយដោយមានការសម្របសម្រួលពីលោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្ដង ៕

មតិយោបល់