ព័ត៌មានជាតិ

Update៖ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានចាប់ផ្តើមស្រកចុះវិញហើយ!

កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ៧ ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានចាប់ផ្តើមស្រកចុះវិញហើយ មកនៅក្នុងកម្ពស់ ១៥,១១ ម៉ែត្រ បន្ទាប់ពីបានកើនឡើងអតិបរមាដល់កម្ពស់ ១៥,១២ ម៉ែត្រ កាលពីថ្ងៃម្សិលមិញ ។

សូមបញ្ជាក់ផងដែរថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នរបស់ទន្លេមេគង្គក្នុងខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ ម៉ែត្រ៕

មតិយោបល់