ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) រងរបួសធ្ងន់ ៥នាក់ (ប្រុស ) និងរបួសស្រាល ៧នាក់ (ស្រី៣នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ,ប្រជែង ៣លើក (ស្លាប់២នាក់) , បត់គ្រោះថ្នាក់ ១លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់២នាក់), ងងុយដេក ១លើក ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ ( យប់៦នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត, ផ្លូវលំ ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ២លើក , រថយន្តធំ ២គ្រឿង ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ របួស១នាក់ ,និងខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ , របួស១នាក់ ។ ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៤៩៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៦៧គ្រឿង និងពិន័យសរុប ១.៥២៨ គ្រឿង ៕
មតិយោបល់