ព័ត៌មានជាតិ

ដើរលី ច្រវា មកពីមើល មង នៅបឹងខាងក្រោយភូមិ មិនប្រយ័ត្នប៉ះចំក្បាលក្លាយជាហិង្សា ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍

កណ្តាលៈ ករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ម៉ុន ចំរើន ក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។

ដែលជនរងគ្រោះមានឈ្មោះ ផាន ឡូត ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិឃុំកើតហេតុ។
(របួសក្បាលផ្នែកខាងឆ្វេង ដេរ៣ ថ្នេរ) ។

ចំណែកជនសង្ស័យមានគ្នា ០២ នាក់
ទី១.ឈ្មោះ ចាប សុខុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
២.ឈ្មោះ យ៉ាម រ៉ុងភេទប្រុស២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
ច្រវាទូក ០១ប្រវែង២,២០ម៉ែត្រ ។

តាមព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរលី ច្រវា មកពីមើល មង នៅបឹងខាងក្រោយភូមិ ពេលមកដល់ចំណុចផ្ទះឈ្មោះម៉ុន ចំរើន ក៏ជួបនឹងឈ្មោះចាប សុខុន ដែលកំពុងមើលឪពុកចាក់ដីភូមិផ្ទះ ពេលនោះក៏បានធ្វើឲ្យច្រវាវៀសទៅប៉ះក្បាលឈ្មោះ ចាប សុខុន ចំថ្ងាស ហើយកើតជាជម្លោះ ដោយជនសង្ស័យបានយកដុំដីគប់ត្រូវក្បាលអ្នករងគ្រោះផ្នែកខាងឆ្វេង។ ទើបក្លាយជាហិង្សាស្ទុះវាយប្រតាយប្រតប់ចាប់យកច្រវាពីអ្នករងគ្រោះ និងមានបងប្អូនឃាត់ បំបែកចេញរៀងខ្លួន។
បណ្តាលឲ្យជនរងគ្រោះរងរបួសត្រូវបានយកមកមណ្ឌលសុខភាពកោះរះ លាង
របួសនិងដេរចំនួន៣ថ្នេរ។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្មេងបាននាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសូមគោល ការណ៍និងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់