ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះយកម៉ូតូគេចខ្លួនបានមួយថ្ងៃត្រូវសមត្ថកិច្ចនគរបាលខណ្ឌឬស្សីស្រាវជ្រាវបង្ក្រាបបាន។
ការស្រាវជ្រាវបង្ក្រាបឈានដល់ការឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុម៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
នគរបាលឲ្យដឹងថា កាលពីវេលាម៉ោង៣និង១០នាទី នៅចំណុចផ្លូវជាតិលេខ៥ ក្រុម ៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ មានករណីជនសង្យ័យ បានធ្វើសកម្មភាពលួច ឆ្កិះសោផ្ទះយកម៉ូតូMSX ពណ៌ស ពាក់ស្លាកលេខ 1F-5458 ភ្នំពេញ។
ក្រោយពេលកើតហេតុវេលា ម៉ោង៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលពាក្យបណ្តីងកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចឃាត់ខ្លួនខាងលើ។
ជនសង្ស័យឈ្មោះ ឃឿន ណុច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានគ្មានផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរគ្មាន ( មានសាធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ទ្ប ម៉េង ទ្បុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅ ក្រុម៦ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរសិស្ស។
សម្ភារៈដកហូតមានម៉ូតូMSX ពណ៌សចំនួនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1F-5458 បានប្រគល់ជូនម្ចាស់បណ្តោះអាសន្ន។
នគរបាលបន្តថានៅថ្ងៃខែឆ្នាំខាងលើជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះ ដោយចាក់សោត្រឹមត្រូវហើយក៏ចូលដេកលុះដល់ម៉ោង៣និង១៥នាទី ភ្ញាក់ឡើងក៏ឃើញជនសង្ស័យកំពុងបណ្តើរម៉ូតូចេញពីផ្ទះ។ ភ្លាមនោះក៏ផ្អើលឆោទ្បោដេញតាមជនសង្ស័យ តែជនសង្ស័យបើកម៉ូតូគេចខ្លួនបាត់។
រួចជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងក្រោយពីទទួលពាក្យបណ្តឹងកម្លាំងខណ្ឌ និងប៉ុស្តិ៍បានចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូជនរងគ្រោះតែម្តង។
ចំពោះមុខអធិការដ្ឋានសួរយកចម្លើយសួរ និងរកបក្ខពួក ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់