ភ្នំពេញៈ រថយន្តFusu ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1539 ត្រូវបានបុរសម្នាក់ ស្លៀកពាក់ស៊ីវិលដោយអះអាងថាជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជិះរថយន្តឡិចស៊ិស ពណ៌ស អត់ស្លាកលេខ បើករថយន្តដេញកាក់ផ្អើលប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរនៅស្ពានដែកចំការដូង ផ្លូវ២១៧ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ដោយប្រជាពលរដ្ឋស្មានថាជាករណីចាប់គ្រឿងញៀនតាមពិតប៉ូលិសសេដ្ឋកិច្ចដេញកាក់រថយន្តដឹកទូរទឹកកកចាស់ជួលជុល រួចដឹកទៅលក់នៅប្រទេសវៀតណាម។
បន្ទាប់ពីកាក់រថយន្តខាងលើនេះរួចទើបធ្លាយរឿងពីលោកពូម្នាក់ដែលជាម្ចាស់ឃ្លាំងទូរទឹកកកដែលបង្ហើបឲ្យអ្នកសារព័ត៌មានឲ្យដឹងថា ឃ្លាំងរបស់គាត់ស្ថិតនៅសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ ដែលទិញទូរទឹកកកខូចៗចាស់ៗយកមកជួសជុលរួចបាញ់ឲ្យថ្មីឡើងវិញហើយដឹកយកទៅលក់នៅប្រទេសវៀតណាម។
មូលហេតុដែលលោកប៉ូលិសសេដ្ឋកិច្ចដេញកាក់រថយន្តរបស់គាត់ខាងលើនេះដោយសារតែចរចារគ្នាមិនត្រូវទើបដេញឃាត់រថយន្តរបស់គាត់។
ខណៈពេលដែលឃើញមានអ្នកសារព័ត៌មានផ្តិតរូបភាពច្រើនពេកទើបសមត្ថកិច្ចបើករថយន្តរបស់គាត់ចេញទៅបាត់។ចំណែករថយន្តដឹកទូរទឹកកកខាងលើនេះបានបន្តដំណើរទៅមុខទៀតដោយសុវត្ថិភាព៕
មតិយោបល់