សៀមរាបៈ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១៧នាទីយប់ នៅចំណុចខាងជើងផ្លូវចុះ ភូមិភ្លួងចម្ងាយប្រហែល ២០០ម៉ែត្រ លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ជ្រិញ គឹមនី អធិការនគរបាលស្រុកអង្គរធំបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត ម៉ាក់អ៊ីស៊ុយស៊ុយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប 2A-8754 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1X- 2453 ដែលជិះឌុកគ្នា០២នាក់ មានទិសដៅពីត្បូងទៅជើង ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្នុងករណីនេះ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ អ្នកបើកបរម៉ូតូឈ្មោះ ឈិន វន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ ភិន រ៉េ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ ស្លាប់ទាំង ២នាក់។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុក បានទៅដល់ពិនិត្យដល់កន្លែងវាស់វែង និងបានធ្វើកំណត់ហេតុដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរធំ ដើម្បីអនុវត្តនីតិវិធីបន្ត ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ គ្រោះថ្នាក់នេះបណ្តាមកពីរថយន្តបើកបរក្នុងល្បឿនលឿនហើយមិនប្រកាន់ស្តាំ ៕
មតិយោបល់