ព័ត៌មានជាតិ

ផ្អើលឆោទ្បោ ខណៈប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សដេកស្លាប់ នៅក្នុងបន្ទប់ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ដាញ់ បុព្វតា ភេទប្រុសអាយុ ៣៨ឆ្នាំ មានទីលំនៅ ស្រុករលាប្អៀរ មុខរបរ ជាងជួសជុលរថយន្ត។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាន និងការិយាល័យជំនាញ រួមទាំងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារជំងឺរប្រចាំកាយ រួចក៏ប្រគល់សពជូនសាច់ញ្ញាតិ ដើម្បីធ្វើ
ពិធីបុណ្យតាមប្រពៃណី៕

មតិយោបល់