ព័ត៌មានជាតិ

ជិតភ្លឺកំពុងតែដេកលក់ស្រួលផង លាន់សូរតែប្រាវ!..

កំពង់ធំៈ លោក វរសេនីយ៍ទោ ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានប្រាប់Post Newsថា មានករណីបាក់ដីច្រាំងទន្លេស្ទឹងដាច់ បណ្តាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ករណីបាក់ដីច្រាំងទន្លេនេះ គឺស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសែន ប៉ុន្តែមិនបណ្តាលឲ្យមាននរណាម្នាក់របួសនោះឡើយ គ្រាន់តែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ ហើយត្រូវបានកម្លាំងនៃអធិការដ្ឋានក្រុងស្ទឹងសែន ចុះទៅជួយអន្តរាគមន៍ផងដែរ៕

មតិយោបល់