ព័ត៌មានកីឡា

Jorginho ប្រើកំហុស Drinkwater ដើម្បីសម្របខ្លួនជាមួយ Chelsea

ខ្សែបម្រើអ៊ីតាលី Jorginho ក្រោយពីផ្លាស់ពីក្រុម Napoli មកកាន់ក្រុមតោខៀវ Chelsea រួចមក ក្នុងតម្លៃ ៥៧លានផោន កីឡាកររូបនេះ នឹងធ្វើឲ្យបានល្អ ជាង Dani Drinkwater ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Jorginho ចង់ធ្វើឲ្យរូប​គេកាន់តែល្បីល្បាញ ជាមួយនឹងការបង្ហាញខ្លួន ឲ្យក្រុមតោច់ខៀវ Chelsea នារដូវ​កាលនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារពត៌មានកន្លងមកនេះ Jorginho បានឲ្យ​ដឹងថា៖ ការផ្លាស់មកកាន់​ទីនេះ ( Chelsea ) រូបគេមិនមែនមកអង្គុយកៅអីបម្រុង​ឡើយ ពោលមកបង្ហាញសមត្ថភាព និងទទួលបានភាពល្បីល្បាញនៅទីនេះ។

Jorginho បានមើលឃើញពីកំហុសរបស់ Dani Drinkwater ដែលផ្លាស់មក​លេងនៅទីនេះ តែនៅមិនទាន់មានឱកាសពេញលេញ ក្នុងការបង្ហាញខ្លួនជម្រើស ១១នាក់ដំបូង ពោលពិបាកប្រជែងជាមួយកីឡាករផ្សេងៗទៀតក្នុងក្រុម។ សម្រាប់ Jorginho គឺខុសគ្នា ការមកកាន់ Stamford Bridge គឺត្រូវប្រកួតប្រជែងយក​តំណែង ១១នាក់ដំបូងឲ្យបាន ដោយមិនជាន់ដាន Drinkwater ឡើយ។

ដូច្នេះហើយ Jorginho មានមហិច្ចតាខ្ពស់ ក្នុងការសាងភាពល្បាញល្បីនៅទឹកដី​អង់គ្លេស ដោយមិនយកកេរ្តិ៍ឈ្មោះរបស់គេមកបោះចោល ជាមួយ Chelsea ឡើយ។

មតិយោបល់