កំពង់ធំៈ កាលពីវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ ងួន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ បានស្លាប់ខណៈដែល ជនរងគ្រោះយកម៉ូតូទៅលាង ដៃសើមទៅសង្កត់ឌុយម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់